1911 CHEVROLET ត្រូវបានបង្កើតឡើងដំបូងបង្អស់ នៅទីក្រុងDetroit នៃសហរដ្ឋអាមេរិច។ បច្ចុប្បន្ននេះ CHEVROLET គឺជាម៉ាករថយន្ដដ៏ល្បីឈ្មោះជាងគេបំផុតនៅលើសកលលោក។ CHEVROLET បានដំណើរការមុខជំនួញរបស់ខ្លួនបានចំនួនច្រើនជាង140ប្រទេស និងលក់ដាច់បានចំនួន 4,000,000 លានគ្រឿងក្នុង1ឆ្នាំៗ រាប់ទាំងរថយន្ដធុនតូច និងធុនធំ។ Chevrolet ផ្ដល់អោយនូវភាពទូលំទូលាយនៃរថយន្ដដែលមាន ភាពល្អប្រណិត រចនាឡើងទាន់សម័យ បច្ចេកវិទ្យាខ្ពស់ គុណភាពខ្ពស់ និងថ្លៃថ្នូរ។
ព៌តមានលំអិតរបស់រថយន្ដ Chevrolet:
SUVs : Captiva, Tahoe Trailblazer;
Cars and Crossovers: Spark, Cruze, Malibu.
Pick-up truck : Colorado.
អស់រយៈពេលជាង100ឆ្នាំមកហើយ ដែលស្លាកសញ្ញា CHEVROLET នេះបានក្លាយទៅជានិមិត្ដរូបតំណាងអោយក្ដីសុបិន្ដរបស់យើងទាំងអស់គ្នា “មានសេរីភាពធ្វើអ្វីៗបានច្រើន និងទទួលបានច្រើនផងដែរ”។
ត្រឡប់ទៅឆ្នាំ2012វិញ Chevrolet បានក្លាយទៅជាអ្នកឧបត្ថម្ភនៃ One World Futbol Project ដោយសន្យាថាជួយឧបត្ថម្ភ និងគាំទ្រដល់ការចែកចាយបាល់ទាត់1.5លានគ្រាប់ដល់ One World Futbol Project អោយបានគ្រប់ចំនួនក្នុងរយៈពេលអោយបានគ្រប់ចំនួនក្នុងរយៈពេល3ឆ្នាំនេះ ដល់យុវជនដែលរងគ្រោះដោយ សង្រ្គាម ការរត់ភៀសខ្លួន បាតុភូតធម្មជាតិ និង គ្រោះមហន្ដរាយដ៏ទៃទៀតនៅជុំវិញពិភពលោក។
(http://www.chevrolet.com/culture/article/one-world-futbol-project.html)
ម៉ូឌែលChevrolet ថ្មីៗភាគច្រើនត្រូវបានផ្ដល់ OnStar។ សុវត្ថិភាពរថយន្ដ ការទំនាក់ទំនង និង ប្រព័ន្ធ diagnostics ដែលល្អដូចជា MyLink infotainment systems.
Chevrolet ផលិតរថយន្ដទាំងអស់ដោយប្រមូលផ្ដុំឡើងរួមមាន ភាពរឹងម៉ាំ រូបរាងទាន់សម័យ និងអត្ថប្រយោជន៏ដទៃទៀត ដើម្បើបង្កើតអោយមានការបើកបរដ៏ប៉ិនប្រសប់ជារៀងរាល់ថ្ងៃ។